20/8/53

សៀមកាន់កាប់-ដកថយពីភូមិភាគពាយ័ព្យខ្មែរនិងប្រាសាទព្រះវិហារយ៉ាង ដូចម្តេច

ប្រភព៖ ចុចត្រង់នេះ

១-​ពេល​ដែល​ប្រវត្តិសាស្ត្រ​ប្រទេស​ កម្ពុជា​ចាប់ផ្តើម និង​ពេល​ដែល​ខ្មែរ​កសាង​ប្រាសាទ​ព្រះវិហារ​, ប្រវត្តិសាស្ត្រ​ប្រទេស​ថៃ​មិន​ទាន់​មាន​នៅឡើយ​ទេ​។​
តាំងពី​សម័យ​នគរ​ភ្នំ (​គ​.​ស​.​ត​.​ទី​១-​គ​.​ស ៥៥០) រហូត​ដល់​សម័យ​ចេនឡា​(​គ​.​ស ៥៥០-​គ​.​ស ៨០២) និង​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​សម័យអង្គរ​ក៏​មិនទាន់​មាន​ប្រវត្តិ សាស្ត្រ​ប្រទេស​សៀម​ដែរ​។
នា​សម័យអង្គរ​រុងរឿង​(​គ​.​ស​.៨០២ -​គ​.​ស​.១២២០) ចាប់ពី​ស្តេច​ជ័យវរ្ម័ន​ទី​២ ដល់​ជ័យវរ្ម័ន​ទី​៧ មិនទាន់​មាន​ប្រទេស​សៀម​លើ​ផែនទី​ពិភពលោក​ទេ ហើយ​ប្រាសាទ ព្រះវិហារ​ត្រូវបាន​កសាង​ក្នុង​សម័យ​នោះ​(​សតវត្ស​ទី​៩-​ទី​១១)​។​
សម័យ​អង្គរ​ដែល​មាន​៦​សតវត្ស​នោះ បួន​សតវត្ស​ដំបូង (​ស​.​វ​.​ទី​៩-​ស​.​វ​.​ទី​១៣)​ជា​សម័យ​រុងរឿង ដែល​នៅ​ក្នុង​នោះប្រទេស​កម្ពុជា​បាន​ក្លាយជា​ចក្រភព​មួយ គ្របដណ្តប់ ​លើ​ទឹកដី​មួយ​ភាគ​ធំ​នៃ​អាស៊ីអាគ្នេយ៍​ដីគោក និង​មាន​ប្រាសាទ​រាប់ពាន់ រាប់​ទាំង​ប្រាសាទព្រះវិហារ​ផងដែរ ជា​កេរ​មរតក​វប្បធម៌ ដែល​នៅ​គង់វង្ស​រហូត មកដល់​ពេល​បច្ចុប្បន្ន​នេះ​។ នៅ​សម័យ​អង្គរ ប្រាសាទ​ព្រះវិហារ ស្ថិតនៅ​តំបន់​កណ្តាល​នៃ​ចក្រភព​ខ្មែរ​។​
សម័យអង្គរ​ចាប់​ចុះ​ទន់ខ្សោយ​ចាប់ពី​គ​.​ស​.១២២១ ដល់គ​.​ស​.១៤៣១ (​ចាប់ពី​ស្តេច​ជ័យវរ្ម័ន​ទី​៨ ដល់​ស្តេច​ពញាយ៉ាត​)​ក្នុងពេលដែល ប្រវត្តិសាស្ត្រ​ប្រទេស​ថៃ​បាន​ចាប់ផ្តើម​ជាមួយ​សម័យ​សុខោទ័យ (​គ​.​ស​.១២៣៨- គ​.​ស​.១៣៥០) និង​សម័យ​អាយុ​ធ្យា (​ចាប់ពី​គ​.​ស​.១៣៥០ ដល់គ​.​ស​.១៧៦៧)​។​
គួរបញ្ជាក់​ថា ចាប់ពី​សតវត្ស​ទី​១៣​នៃ​គ្រិស្តសករាជ ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ថៃ​ត្រូវបាន​បែងចែក​ជា ៤ សម័យៈ សម័យ​សុខោទ័យ (​គ​.​ស​.១២៣៨-១៣៥០),សម័យ​អាយុ​ធ្យា (​គ​.​ស​. ១៣៥០-១៧៦៧ ),សម័យ​ក្រោយ​អាយុ​ធ្យា (​គ​.​ស​. ១៧៦៧-១៨០០) និង សម័យ​រតន​កូស៊ីន ឬ​បាងកក (​ចាប់ពី​គ​.​ស​. ១៨០០)​។​

រាជាណាចក្រសុខោទ័យបាន​ឯករាជ្យ​នៅ​គ​.​ស​. ១២៣៨​។សុខោទ័យ​គឺជា​រាជាណា ចក្រ​សៀម​(​ថៃ​)​ពិតប្រាកដ​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ បានន័យថា​រហូតដល់​ពេល​កើត​មាន​សុខោទ័យ​ទើប​កើត​មាន​ប្រវត្តិសាស្ត្រ​ថៃ​ តរៀងមក​។ សុខោទ័យ​មាន ន័យថា អរុណោទ័យ​នៃ​សុភមង្គល​”(Dawn of Happiness) ពី​ព្រោះនេះ​ជា​លើកដំបូង​ហើយ​ដែល​ជាតិ​ថៃ បាន​ចាក​ផុត​ពី​អំណាច​គ្រប់គ្រង​នៃ​ចក្រភព​ខ្មែរ​។
នៅ​ពាក់កណ្តាល​សតវត្ស​ទី​១៤ (​គ​.​ស​. ១៣៥០) ជនជាតិ​ថៃ​បាន​ពង្រីក​ឥទ្ធិពល ពី​សុខោទ័យ​ចុះ​មក​ទិស​ខាងត្បូង មកកាន់​អាយុ​ធ្យា​ហើយ​បង្កើត​ធានី​នៅ​ទីនោះ​។ ក្រុង​អាយុ​ធ្យា មិន​ត្រឹមតែ​ស្ថិតនៅត្រង់​ទី​ប្រសព្វ​នៃ​ទន្លេ​៣​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ស្ថិតនៅ​ជិត​សមុទ្រ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ប្រជាជន​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​សមុទ្រ​ផងដែរ​។
ក្នុងសម័យ​អាយុ​ធ្យា ប្រទេស​សៀម​បាន​វាយ​ដណ្តើម​យក​រាជធានី​អង្គរ​នៃ​ចក្រភព​ខ្មែរ​ចំនួន​៣​លើក​៖
-
លើក​ទី​១ នៅ​គ​.​ស​.១៣៦៩
-លើក​ទី​២​នៅ​គ​.​ស​.១៣៨៨-៨៩
-លើក​ទី​៣​នៅ​គ​.​ស​.១៤៣១
ក្នុងអំឡុងពេល​៣​សតវត្ស​នៃ​សម័យ​អាយុ​ធ្យានោះ មាន​សង្គ្រាម​ចំនួន​៣៧​លើក រវាង​ប្រទេស​សៀម និង​ប្រទេស​ភូមា​។ នៅ​ឆ្នាំ​១៧៦៧ ភូមា​បាន​ផ្តួលរំលំ​ក្រុង​អាយុ​ធ្យា ហើយ​សម័យ​អាយុ​ធ្យាក៏​ត្រូវ​បញ្ចប់​។ ក្នុងសម័យ​ក្រោយ​អាយុ​ធ្យា រាជធានី​សៀម​បាន​ប្តូរ​មក​តាំងនៅ ធន​បុរី ដែល​នៅ​ទល់មុខ​ទន្លេ​ចៅ​ប្រា​យ៉ា ហើយ​ដល់​សម័យ​រតន​កូស៊ីន ឬ​សម័យ​បាងកក រាជធានី​តាំងនៅ​បាងកក និង​បន្ត​រហូត​ដល់​សម័យ សន្តតិវង្ស​ចក្រី​។​
សម័យ​ក្រោយ​អង្គរ ចាប់​ពី​សម័យ​ចតុមុខ ដល់​សម័យ​លង្វែក​ចំ​គ្នា​នឹង​ប្រទេស​ថៃ​ក្នុងសម័យ​អាយុ​ធ្យា​ដែល​ឥទ្ធិពល​ថៃ ​បាន​ពង្រឹង​ជា​លំដាប់ មកលើ​ចក្រភព​ខ្មែរ​ដែល​ចុះខ្សោយ​។​
សម័យ​ឧដុង្គ​ចាប់ពី​គ​.​ស​.១៦១៨ រហូត​ដល់​គ​.​ស​១៨៦៣ ពេល​ដែល​មាន​សន្ធិសញ្ញា​បារាំង​-​ខ្មែរ ត្រូវ​នឹង​សម័យ​ក្រោយ​អា​យុធ្យា​របស់​ថៃ (​គ​.​ស​.១៧៦៧-១៨០០)​ឥទ្ធិពល​សៀម​ក៏​មិន​ថមថយ​ដែរ​។​
នៅ​គ​.​ស​.១៧៩៥ សៀម​កាន់កាប់​ខេត្ត​ខ្មែរ​នៅ​ភូមិភាគ​ពាយ័ព្យ​ជា​លើកដំបូង​ដែល​នៅ​ក្នុង​នោះ ​មាន​ប្រាសាទ​ព្រះវិហារ​ផងដែរ​។​រហូត ដល់គ​.​ស​.១៩០៤​ទើប​សៀម​ប្រគល់​តំបន់​ប្រាសាទ ព្រះវិហារ​មក​ឱ្យ​កម្ពុជា​វិញ​។

២- ​ការប្រៀបធៀប​រជ្ជកាល​នៃ​ព្រះមហាក្សត្រ​កម្ពុជា និង​ថៃ ចាប់ពី​ចុង​ស​.​វ​.​ទី​១៨
ព្រះមហាក្សត្រ​កម្ពុជា ​ព្រះមហាក្សត្រ ​ថៃ
១-​ព្រះបាទ​អង្គអេង ១៧៧៩-១៧៩៦​ ​១-​ព្រះ​ចៅ​រាមា​ទី​១, ១៧៨២-១៨០៩
២-​ព្រះបាទ​អង្គ​ច័ន្ទ​ ១៧៩៧-១៨៣៥​ ២-​ព្រះ​ចៅ​រាមា​ទី​២, ១៨០៩-១៨២៤
៣-​ព្រះ​ក្សត្រីអ​ង្គ​ម៉ី ១៨៣៥-១៨៤១​ ៣-​ព្រះ​ចៅ​រាមា​ទី​៣, ១៨២៤-១៨៥១
៤-​ព្រះបាទ​អង្គឌួង ១៨៤១-១៨៦០​ ៤-​ព្រះ​ចៅ​រាមា​ទី​៤, ១៨៥១-១៨៦៨
៥-​ព្រះបាទ​នរោត្តម ១៨៦០-១៩០៤​ ៥-​ព្រះ​ចៅ​រាមា​ទី​៥, ១៨៦៨-១៩១០
៦-​ព្រះបាទ​ស៊ី​សុវត្ថិ ១៩០៤-១៩២៧​ ៦-​ព្រះ​ចៅ​រាមា​ទី​៦, ១៩១០-១៩២៥
៧-​ព្រះបាទ​មុនី​វង្ស ១៩២៧-១៩៤១​ ​៧-​ព្រះ​ចៅ​រាមា​ទី​៧, ១៩២៥-១៩៣៥
៨-​ព្រះបាទ​សីហនុ ១៩៤១-១៩៥៥ ៨-​ព្រះ​ចៅ​រាមា​ទី​៨, ១៩៣៥-១៩៤៦
៩-​ព្រះបាទ​សុរា​ម្រឹត ១៩៥៥-១៩៦០​ ៩-​ព្រះ​ចៅ​រាមា​ទី​៩, ចាប់ពី​ឆ្នាំ​១៩៤៦​
៣-​សៀម​កាន់កាប់​ទឹកដី​ខ្មែរ​នៅ​ភូមិភាគ​ ពាយ័ព្យ​និង​ប្រាសាទ​ព្រះវិហារ ចាប់ពី​ចុង​ស​.​វ​.​ទី​១៨
-
សម័យ​ព្រះបាទ​អង្គ​អេង នៅ​ឯ​ប្រទេស​សៀម ដោយសារ​ការ​សោយ​ទីវង្គត​នៃ​ព្រះ ចៅតា​ក់ស៊ីន សន្តតិវង្ស​ចក្រី​បាន​ចាប់ផ្តើម​ឡើង​។ ព្រះ​ចៅ​យ៉​ត​ហ្វា ដែល​មាន​នាម​ក្នុង​រជ្ជកាល​ថា រាមា​ទី​១ (១៧៨២-១៨០៩) បាន​ប្តូរ​រាជធានី​មក​កាន់​ទីក្រុង​បាងកក​។ បន្ទាប់មក ឥទ្ធិពល​សៀម​បាន​កើន​ឡើង​មក​លើ​ប្រទេស​កម្ពុជា​។ នៅ​គ​.​ស​.១៧៩៥ សៀម​បាន​កាន់កាប់​ខេត្ត​បាត់ដំបង និង​សៀមរាប ជា​ខេត្ត​ពីរ​របស់​ខ្មែរ​នៅ​ភូមិភាគ​ពាយ័ព្យ​ជា​លើកដំបូង ដោយសារ​អំពើ​ក្បត់​នៃ​មន្ត្រី​ខ្មែរ​។​

-
ព្រះ​ចៅ​រាមា​ទី​៤​របស់​សៀម​បន្ត​កាន់កាប់ ចាប់ពី​គ​.​ស​.១៨៦៧ ដោយសារ​សន្ធិសញ្ញា​បារាំង​-​សៀម

-
ព្រះបាទ ស៊ីសុវត្ថិ​, កម្ពុជា​កាន់កាប់​ឡើងវិញ​ដោយសារ​សន្ធិសញ្ញា​បារាំង​-​សៀម​៖
-
តំបន់​ប្រាសាទ​ព្រះវិហារ ចាប់ពី​ឆ្នាំ​១៩០៤
-
ខេត្ត​បាត់ដំបង និង​សៀមរាប ចាប់ពី​ឆ្នាំ​១៩០៧
-
ព្រះ​ចៅ​រាមា​ទី​៨​របស់​សៀម​ កាន់កាប់​ប្រាសាទ​ព្រះវិហារ​ដោយ​ខុសច្បាប់ ចាប់ពី​ឆ្នាំ ១៩៤០ ហើយ​កាន់កាប់​ភូមិភាគ​ពាយ័ព្យ​កម្ពុជា​ឡើង​វិញ​ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៤៦ ដោយសារ​អនុសញ្ញា​បារាំង​-​សៀម ក្រុង​តូ​ក្យូ​។
-
សម័យ​ព្រះបាទ​នរោត្តម សីហនុ កម្ពុជា ​កាន់កាប់​ភូមិភាគ​ពាយ័ព្យ​ឡើង​វិញ​ចាប់ពី​ឆ្នាំ​១៩៤៦ ដោយសារ​កិច្ចព្រមព្រៀង​បារាំង​-​សៀម ក្រុង​វ៉ាស៊ិងតោន​។
ប្រការ​ដែល​គួរ​ចំណាំ​គឺ មកដល់​ចំណុច​ពេលវេលា​នេះ​បញ្ហា​ទឹកដី​ភូមិភាគ​ពាយ័ព្យ ត្រូវបាន​បញ្ចប់ ប៉ុន្តែ បញ្ហា​ប្រាសាទព្រះវិហារ​នៅ​មាន​ជា​បន្ត ដោយ​ព្រះ​ចៅ​រាមា​ទី​៩ នៅ​បន្តកាន់កាប់​ប្រាសាទ​ព្រះវិហារ ដោយ​ខុសច្បាប់ ក្រោយ​កិច្ចព្រមព្រៀង​បារាំង​-​សៀម ក្រុង​វ៉ាស៊ិងតោន ឆ្នាំ​១៩៤៦​។​

-
ព្រះបាទ នរោត្តម សុរា​ម្រឹត​៖
-
កម្ពុជា​ដាក់​ពាក្យបណ្តឹង​ករណី​ប្រាសាទ​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ ក្រុងឡាអេ នៅ​ឆ្នាំ​១៩៥៩
-
តុលាការ​កាត់​ឱ្យ​កម្ពុជា​ឈ្នះក្តី​ករណី​ប្រាសាទព្រះវិហារ​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២
-
ថៃ​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ២១ មិថុនា ១៩៦២
-
កម្ពុជា​កាន់កាប់ ប្រាសាទ​ព្រះវិហារ ឡើងវិញ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៩៦៣​
៤-​ស្ថានភាព​អ្វី​ជំរុញ​ឱ្យ​សៀម​ប្រគល់​ភូមិភាគ​ពាយ័ព្យ​ មកឱ្យ​កម្ពុជា​?
ស្ថានភាព​អាណាខេត្ត​ខ្មែរ នៅ​ត្រើយ​ខាងកើត​និង​ខាងលិច នៃ​ទន្លេ​មេគង្គ​មាន ចំណុច​ គួរកត់សំគាល់​ដូចតទៅ​៖​ទន្លេមេគង្គ ជា​មហានទី នៅ​ទ្វីបអាស៊ី ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា ពី​ព្រំដែន​ខាងជើង ដល់​ព្រំដែន​ខាងត្បូង​។នៅឯព្រំសីមានៃអាណាខេត្ត ​ខ្មែរ​ភាគ​ខាងជើង ទន្លេមេគង្គ​ពុះ​ជ្រែក​ញែក​អាណាខេត្ត​ខ្មែរ​ជា​ពីរ​តំបន់​៖ នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ មាន​ជាអាទិ៍ ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​តំបន់​ឆ្លូងលើ ចំណែក​នៅ​ត្រើយ​ខាងលិច​មាន ខេត្ត​ទន្លេរពៅ ម្លូ​ព្រៃ និង​កំពង់ធំ ...។​
គួររំលឹកថា ក្នុងអំឡុង​ពាក់កណ្តាល​ទី​២ នៃ​សតវត្ស​ទី​១៩ សម្តេចព្រះ​នរោត្តម បានចាប់ផ្តើម​ពង្រឹង​អំណាច​ខ្មែរ នៅ​តំបន់​ឆ្លូងលើ គឺ​ខេត្ត​មណ្ឌលគិរី​សព្វថ្ងៃ ហើយ​នៅ​ឆ្នាំ​១៨៨៤ ចៅហ្វាយខេត្ត​ខ្មែរ​ម្នាក់​បាន​នៅ​ប្រចាំការ​នៅ ស្រែ​ខ្ទុំ ។ នៅ​សម័យ​នោះដែរ សៀម​នៅតែ​បន្ត​ការកាន់កាប់​ទឹកដី​ខ្មែរ​។​

៤-១ ការចុះ​ថយឥទ្ធិពល​សៀម នៅ​ចំពោះមុខ​បារាំង និង​អង់គ្លេស នៅ​ស​.​វ​.​ទី​១៩
ការពង្រីក​ទឹកដី​នៃ​សន្តតិវង្ស​ចក្រី ត្រូវបាន​បញ្ឈប់​នៅ​គ្រប់​ទិស នៅ​ចុង​រជ្ជកាល​នៃ​ព្រះ​ចៅ ណា​ង​ក្លា​វ ឬ រាមា​ទី​៣ (១៨២៤-១៨៥១) ដោយសារ​អាណាខេត្ត​ចំណុះ​លែង​ស្ថិត​នៅក្រោម​ការត្រួតត្រារ​បស់​សៀម និង ដោយសារ​ការកើនឡើង​នូវ​ឥទ្ធិពល នៃ​មហាអំណាច​បស្ចឹម​ប្រទេស ជាពិសេស បារាំង និង​អង់គ្លេស​។​

មហាអំណាច​អាណានិគម​ទាំងពីរ​នេះ ធ្វើ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ប្រទេស​សៀម នៅ​ចុង​សតវត្ស​ទី​១៩​។ នៅ​ទិស​ខាងលិច អង់គ្លេស​ដណ្តើម​យក​បាន​ភូមា នៅ​គ​.​ស​. ១៨៨៥​។ នៅ​ទិស​ខាងត្បូង អង់គ្លេស បាន​តាំង​អំណាច​យ៉ាង​រឹងមាំ ក្នុងចំណោម​រដ្ឋ​អ៊ិស្លាម​សំខាន់ៗ នៃ​ឧបទ្វីប​ម៉ាឡេ​។ ចំណែក​នៅ​ទិស​ខាងកើត សៀម​បាន​ទទួលរង​នូវ​ការគំរាមកំហែង​ពី​សំណាក់​បារាំង​។ នៅពេល​ដែល​ការប្រយុទ្ធ​បាន​ផ្ទុះឡើង រវាង​កងទ័ព​បារាំង និង​សៀម នៅ​ឯ​ប្រទេស​ឡាវ ក្នុង​ខែ​មេសា ឆ្នាំ​១៨៩៣ បារាំង​បាន​បញ្ជូន​នាវា​ប្រដាប់​ដោយ​កាំភ្លើង ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីក្រុង​បាងកក​។​
៤-២ កិច្ចព្រមព្រៀង​បារាំង​-​សៀម ដែល​តម្រូវ​ឱ្យ​សៀម​ដកថយ​ពី​កម្ពុជា
ពីរ​ទសវត្ស​ក្រោយ​ពី​សន្ធិសញ្ញា​អាណាព្យាបាល​បារាំង​-​ខ្មែរ (​ឆ្នាំ​១៨៦៣) អាជ្ញាធរ​អាណានិគម​បារាំង បាន​ពង្រឹង​អំណាច​គ្រប់គ្រង​របស់​ខ្លួន នៅលើ​ឧបទ្វីប​ឥណ្ឌូចិន ដោយ​បាន​បង្កើតឡើង​នូវ សហភាព​ឥណ្ឌូចិន នៅ​ឆ្នាំ​១៨៨៧ ហើយ​ក្រោយពី​នោះ​មិនយូរប៉ុន្មាន បារាំង​បាន​រុញច្រាន​សៀម​ឱ្យ​ដកថយ​ពី​កម្ពុជា ជា​បន្តបន្ទាប់​។​
-
លើក​ទី​១៖ សន្ធិសញ្ញា​ បារាំង​-​សៀម ចុះ​ថ្ងៃ​ទី ៣ តុលា ១៨៩៣
តាម​សន្ធិសញ្ញា​នេះ ប្រទេស​សៀម ឈប់​កាន់កាប់​ទឹក​ដី​ទាំងអស់ ដែល​ស្ថិតនៅ​ត្រើយ​ខាងកើត​នៃ​ទន្លេមេគង្គ និង​នៅលើ​កោះ​ទាំងឡាយ​នៃ​ទន្លេ​នេះ មានន័យ​ថា ​សៀម​បានប្រគល់ ខេត្ត​ស្ទឹងត្រែង មក​ឱ្យ​ខ្មែរ​វិញ​។ ប្រទេស​សៀម​ក៏​បាន​សន្យាថា មិន​ដាក់​កងកំលាំង​ទ័ព​អ្វី​ទាំងអស់ នៅក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប​។​
-
លើក​ទី​២៖ អនុសញ្ញា​បារាំង​-​សៀម ថ្ងៃទី ១៣ កុម្ភៈ ១៩០៤
តាម​អនុសញ្ញា​នេះ សៀម​ត្រូវប្រគល់​ខេត្ត ម្លូ​ព្រៃ និង ទន្លេរ​ពៅ ដែល​ស្ថិតនៅ​ត្រើយ​ខាងលិច នៃ​ទន្លេ​មេគង្គ មក​ឱ្យ​កម្ពុជា​វិញ ហើយ​ដែល​មាន​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​នោះ​។
នៅក្នុង​ឆ្នាំ​១៩០៤ នោះ​ផង​ដែរ សៀម​ត្រូវប្រគល់​ខេត្ត​ត្រាត ដែល​ជា​ខេត្ត​ខ្មែរ​នៅ​តំបន់​ឆ្នេរសមុទ្រ មក​ឱ្យ​បារាំង​គ្រប់គ្រង​វិញ​។​

-
លើក​ទី​៣៖ សន្ធិសញ្ញា​ បារាំង​-​សៀម ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩០៧
សន្ធិសញ្ញា​នេះ (​ដែល​ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​បាងកក​) តម្រូវ​ឱ្យ​សៀម​ប្រគល់​មក​ឱ្យ​បារាំង នូវ​ទឹកដី​ខេត្ត​បាត់ដំបង សៀមរាប និង ស៊ីសុផុន​។ បន្ទាប់មក​ខេត្ត​បាត់ដំបង សៀមរាប និង ស៊ីសុផុន ត្រូវ​បាន​ថ្វាយ​មក​សម្តេច​ព្រះស៊ីសុវត្ថិ តាម​អនុក្រឹត្យ​របស់​អគ្គទេសាភិបាល​ឥណ្ឌូចិន ចុះ​ថ្ងៃ​ទី ២៣ ធ្នូ ១៩០៧ ។​
ដូច្នេះ បើ​ពោល​ដោយ​សង្ខេប​មក យើង​ឃើញថា សៀម​បាន​ដកខ្លួន​ចេញពី​ដឹក​ដី​ខ្មែរ នៅ​ភាគ​ខាងជើង និង ភាគ​ពាយ័ព្យ ជា​៤​ដំណាក់កាល​គឺ​៖
-
នៅ​ ឆ្នាំ ១៨៩០៖ ដក​ពី​ឆ្លូងលើ​
-
នៅ​ឆ្នាំ​១៨៩៣៖ ដក​ពី​ខេត្ត​ស្ទឹងត្រែង
-
នៅ​ឆ្នាំ ១៩០៤៖ ដក​ពី​ខេត្ត​ ម្លូព្រៃ និង​ទន្លេរពៅ
-
នៅ​ឆ្នាំ ១៩០៧៖ ដក​ពី​ខេត្ត​បាត់ដំបង សៀមរាប និង ស៊ីសុផុន​។
ព្រះ​ចៅ ជូឡា​ឡុងកន បាន​យល់ព្រម​ជា​មួយ​បារាំង​លើ​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​។​
សរុបមក ដំណើរ​ដកថយ​របស់​សៀម​ពី​ទឹកដី​ខ្មែរ គឺ​មាន​រយៈពេល ១៧ ឆ្នាំ ទើប​ចប់​សព្វគ្រប់ ។

គួរកត់សំគាល់ ​ថា ក្នុង​សង្គ្រាមលោកលើកទី​២ (១៩៣៩-១៩៤៥) ឆ្លៀត​ឱកាស​ដែល​ប្រទេស​បារាំង​ចុះខ្សោយ ប្រទេស​ថៃ​បានទាមទារ​ទឹកដី​ដែល​បាត់បង់​ពីមុន ធ្វើឲ្យ​កើត​មាន​សង្គ្រាម​បារាំង​-​ថៃ នៅ​ចន្លោះ​ខែតុលា ១៩៤០ និង​ថ្ងៃ ទី​៩ ឧសភា ១៩៤១​។ សង្គ្រាម​ត្រូវ​បាន​បញ្ចប់​នៅក្នុង​ខែ​ឧសភា ១៩៤១ ដោយ​មាន​អន្តរាគមន៍​ពី​ជប៉ុន និង​ដោយ​បារាំង​យល់ព្រម​ប្រគល់​ទឹកដី​កម្ពុជា​មួយ​ភាគ ទៅ​ឱ្យ​ប្រទេស​ថៃ​។
អនុសញ្ញា​បារាំង​-​ថៃ ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃ​ទី ៩ ឧសភា ១៩៤១ តាម​អន្តរាគមន៍​នៃ​ប្រទេស​ជប៉ុន ដែល​តាម​អនុសញ្ញា​នោះ ប្រទេស​កម្ពុជា​បាន​បាត់បង់​ខេត្ត​បាត់ដំបង ខេត្តកំពង់ធំ​មួយ​ភាគ ខេត្តសៀមរាប និង​ខេត្ត​ស្ទឹងត្រែង​។​

រហូត​ទាល់តែ​ជប៉ុន​ចាញ់​សង្គ្រាមលោកលើកទីពីរ ទើប​មាន​កិច្ចព្រមព្រៀង​បារាំង​-​សៀម ថ្ងៃទី ១៧ វិច្ឆិកា ១៩៤៦ នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ដែល​ចាត់ទុក​អនុសញ្ញា ឆ្នាំ ១៩៤១ ជា​មោឃៈ និង​តម្រូវ​ឱ្យ​រក្សា​ស្ថានភាព​ព្រំដែន ដូច​មុន​ឆ្នាំ​១៩៤១​។ ដូច្នេះ ថៃ​ត្រូវ​ប្រគល់​ទឹកដី​ខ្មែរ ដែល​បាន​កាន់កាប់​ចាប់ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៤៦​នោះ មក​ឱ្យ​ខ្មែរ​វិញ​។​

ដូច្នេះ ចាប់ពី​ឆ្នាំ​១៩៤៦ បញ្ហា​ទឹកដី​កម្ពុជា​នៅ​ភូមិភាគ​ពាយ័ព្យ​ត្រូវបាន​បញ្ចប់​។ ប៉ុន្តែ បញ្ហា​ប្រាសាទព្រះវិហារ​នៅតែ​ចោទ​ឡើង​ជា​បន្ត​មក​ទៀត​ដោយសារ​ប្រទេស​ថៃ​មិន​ អនុវត្ត​តាម​កិច្ចព្រមព្រៀង​ក្រុង​វ៉ាស៊ិងតោន នៅ ឆ្នាំ​១៩៤៦​នោះ​។

ដូច្នេះ ចាប់ពី​ឆ្នាំ​១៩៤៦ បញ្ហា​ទឹកដី​កម្ពុជា​នៅ​ភូមិភាគ​ពាយ័ព្យ​ត្រូវបាន​បញ្ចប់​។ ប៉ុន្តែ បញ្ហា​ប្រាសាទព្រះវិហារ​នៅតែ​ចោទ​ឡើង​ជា​បន្ត​មក​ទៀត​ដោយសារ​ប្រទេស​ថៃ​មិន​ អនុវត្ត​តាម​កិច្ចព្រមព្រៀង​ក្រុង​វ៉ាស៊ិងតោន នៅ ឆ្នាំ​១៩៤៦​នោះ​។​