26/1/54
អាណិតចារឹកខ្មែរ
អភិសិទ្ធិមុខថ្លា ព្រោះខ្លួនបានទទួលជ័យជំនះលើខ្មែរមួយក្ឌាំង ។ ប៉ុន្តែជាកិច្ចកលនយោបាយក៏អាចថាបាន ។ ការចេញក្រឡាសាររបស់នាយករដ្ឋមន្ត្រីថៃបានលេចឡើងបន្ទាប់ពីបក្សពួកខ្លួនដែលដេកគុកខ្មែរបានរួចពីគុកខ្មែរ ។ ចំណែកអាអ្នកនៅសល់គេកំពុងដើរក្រឡា ។ មិនយូរទេឆាកថ្មីនឹងត្រដែតមកទៀត ។ មួយជើងថ្មីនេះមិនដឹងខាងយើងឬខាងគេទេដែលត្រូវស៊ី ។ អាត្រង់នេះវាស្រេចទៅលើអ្នកគូសវាសចង្អុលផ្លូវ ។ ឬត្រូវចាញ់ទៀតដឹងយើង ។ វាយចារឹកខ្មែរពីផ្ទាំងបានសម្រេច សំឡេងអាភីស៊ីតត្រូវតែបានទទួលគេចមិនបាន ។ ខាងយើងត្រូវស្រុតបន្តិច ប៉ុន្តែគេព្រាងថាមិនឲ្យខាតទេ គឺត្រូវបានស៊ីទាំងសងខាង បើមិនដូច្នេះ អាញ់ឈប់លេង ។ អារឿងខាងអ្នកធំយើងធើថោកគឺបណ្តោយឲ្យគេប្រមាថលើមរតកខ្មែរ ។ គាស់រំលើងទាំងអស់ម៉ោ ហើយយកទៅតម្កល់ទុកក្នុងវត្ថ ឬ ទិញប្រេងចាក់ឡានដឹកចុះមកទុកផុតពីកន្លែងជម្លោះទៅ ។ ម៉េចក៏មិនធ្វើ បែរទៅជាវាយកម្ចេច (demolish)។