ភ្នំពេញ: ថ្លែងនៅក្នុងពិធីបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខនៅរសៀលថ្ងៃពុធ នេះទាក់ទង នឹងការចាប់ខ្លួនជនជាតិថៃទាំង៧នាក់ សម្តេចមិនបានរារែកនឹងប្រកាសថាជនជាតិ ថៃទាំង៧នាក់ បើទោះជាមាន២រូបជាសមាជិកសភាផងនោះនឹងត្រូវបញ្ជូនទៅឃុំខ្លួនក្នុងមន្ទីរ ឃុំឃាំងព្រៃស។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖”មានអន្តរាគមស្នើសុំអោយមានការដោះលែងសមាជិកសភា២រូបនោះ។ មនុស្សទាំងអស់យើងឃាត់ខ្លួនមាន៧នាក់។ យើងមិនអាចដោះលែងតែ២នាក់បានទេ។ ខ្ញុំនិងរដ្ឋមន្ត្រីការបរទេសមិនលូកលាន់ការងារនេះទេ។ ទុកអោយតុលាការធ្វើការលើរឿងនេះ”។ យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ជនជាតិថៃទាំងនេះនឹងត្រូវឃុំខ្លួននៅក្នុងការិយាល័យអន្តោប្រវេសន៍មុននឹងត្រូវបញ្ជូនអោយតុលាការចោទប្រកាន់។
ការចាប់ខ្លួន នោះ ត្រូវបាន ធ្វើ នៅ ម៉ោង ១០ ព្រឹក ថ្ងៃ ពុធ ទី ២៩ ធ្នូ នៅពេល ដែល ជនជាតិ ថៃ ទាំង ៧ នាក់ នោះ កំពុង ថត វីដេអូ និង ផ្តិត រូបថត នៅ ចំនុច បង្គោល ព្រំដែន លេខ ៤៦ នៅក្នុង ភូមិ ជោគជ័យ ឃុំ អូ បី ជាន់ ស្រុក អូជ្រៅ ខេត្ត បន្ទាយ មានជ័យ ។ ទីតាំង នេះ នៅ ទល់មុខ ភូមិ ណង ចាន់ ស្រុក គោក ធ្យូង ខេត្ត ស្រះកែវ
បើទោះជាការចាប់ខ្លួនជនជាតិថៃទាំងនេះបានកើតឡើងក្រោយការបាញ់ប្រហារពីសំណាក់ទាហានថៃមកលើប្រជាជនខ្មែរស្លូតត្រង់ដែលត្រូវបានចោទប្រកាន់ថាឆ្លងដែនខុសច្បាប់នោះ សម្តេចនាយករដ្ឋមន្ត្រីបានទាញចំណាប់អារម្មណ៍មតិសាធារណៈថា ការចាប់ខ្លួនជនជាតិថៃទាំងនេះ នឹងមិនបង្កអោយមានការប៉ះពាល់ដល់ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរសារជាថ្មីនោះទេ។
ការចាប់ខ្លួន នោះ ត្រូវបាន ធ្វើ នៅ ម៉ោង ១០ ព្រឹក ថ្ងៃ ពុធ ទី ២៩ ធ្នូ នៅពេល ដែល ជនជាតិ ថៃ ទាំង ៧ នាក់ នោះ កំពុង ថត វីដេអូ និង ផ្តិត រូបថត នៅ ចំនុច បង្គោល ព្រំដែន លេខ ៤៦ នៅក្នុង ភូមិ ជោគជ័យ ឃុំ អូ បី ជាន់ ស្រុក អូជ្រៅ ខេត្ត បន្ទាយ មានជ័យ ។ ទីតាំង នេះ នៅ ទល់មុខ ភូមិ ណង ចាន់ ស្រុក គោក ធ្យូង ខេត្ត ស្រះកែវ
សម្តេចហ៊ុន សែនបានពន្យល់យ៉ាងដូច្នេះ៖”កម្ពុជាមិនប្រើមូលដ្ឋាននេះដើម្បីសងសឹកថៃនោះទេ។ សង្ឃឹមថាលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត និងប្រជាជនថៃយល់អំពីទិដ្ឋភាពច្បាប់របស់កម្ពុជា។ តំណាងរាស្ត្រថៃមានអភ័យឯកសិទ្ធតែនៅលើទឹកដីតែប៉ុណ្ណោះ។ មិនអាចចូលមកវាស់ដីថៃ នៅលើទឹកដីខ្មែរឡើយ”។
ការចាប់ខ្លួន នោះ ត្រូវបាន ធ្វើ នៅ ម៉ោង ១០ ព្រឹក ថ្ងៃ ពុធ ទី ២៩ ធ្នូ នៅពេល ដែល ជនជាតិ ថៃ ទាំង ៧ នាក់ នោះ កំពុង ថត វីដេអូ និង ផ្តិត រូបថត នៅ ចំនុច បង្គោល ព្រំដែន លេខ ៤៦ នៅក្នុង ភូមិ ជោគជ័យ ឃុំ អូ បី ជាន់ ស្រុក អូជ្រៅ ខេត្ត បន្ទាយ មានជ័យ ។ ទីតាំង នេះ នៅ ទល់មុខ ភូមិ ណង ចាន់ ស្រុក គោក ធ្យូង ខេត្ត ស្រះកែវ
ទន្ទឹមគ្នាផងដែរ សម្តេចក៏បានផ្ញើសារមួយចំពោះអ្នកតំណាងរាស្ត្រកម្ពុជាផងដែរមិនអោយចូល ទៅធ្វើសកម្មភាពខុសច្បាប់នៅលើទឹកដីនៃប្រទេសដទៃ ដើម្បីចៀសវាងការចាប់ឃាត់ខ្លួន។ គឺជាសារមួយដែលគេអាចយល់បានថា ការរម្លឹកទៅដល់អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីដែលបាន និងកំពុងតវ៉ា និងចុះត្រួតពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាមកន្លងមក។
ការចាប់ខ្លួន នោះ ត្រូវបាន ធ្វើ នៅ ម៉ោង ១០ ព្រឹក ថ្ងៃ ពុធ ទី ២៩ ធ្នូ នៅពេល ដែល ជនជាតិ ថៃ ទាំង ៧ នាក់ នោះ កំពុង ថត វីដេអូ និង ផ្តិត រូបថត នៅ ចំនុច បង្គោល ព្រំដែន លេខ ៤៦ នៅក្នុង ភូមិ ជោគជ័យ ឃុំ អូ បី ជាន់ ស្រុក អូជ្រៅ ខេត្ត បន្ទាយ មានជ័យ ។ ទីតាំង នេះ នៅ ទល់មុខ ភូមិ ណង ចាន់ ស្រុក គោក ធ្យូង ខេត្ត ស្រះកែវ
ប្រភពពីព្រំដែនស្រុកអូជ្រៅបានបញ្ជាក់អោយដឹងថាការចាប់ខ្លួននោះត្រូវបានធ្វើនៅម៉ោង ១០ព្រឹកថ្ងៃពុធទី២៩ធ្នូ នៅពេលដែលជនជាតិថៃទាំង៧នាក់នោះ កំពុងថតវីដេអូនិងផ្តិតរូបថត នៅចំនុចបង្គោលព្រំដែនលេខ៤៦ នៅក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយ មានជ័យ។ ទីតាំងនេះនៅទល់មុខភូមិណងចាន់ ស្រុកគោកធ្យូង ខេត្តស្រះកែវ។
ការចាប់ខ្លួន នោះ ត្រូវបាន ធ្វើ នៅ ម៉ោង ១០ ព្រឹក ថ្ងៃ ពុធ ទី ២៩ ធ្នូ នៅពេល ដែល ជនជាតិ ថៃ ទាំង ៧ នាក់ នោះ កំពុង ថត វីដេអូ និង ផ្តិត រូបថត នៅ ចំនុច បង្គោល ព្រំដែន លេខ ៤៦ នៅក្នុង ភូមិ ជោគជ័យ ឃុំ អូ បី ជាន់ ស្រុក អូជ្រៅ ខេត្ត បន្ទាយ មានជ័យ ។ ទីតាំង នេះ នៅ ទល់មុខ ភូមិ ណង ចាន់ ស្រុក គោក ធ្យូង ខេត្ត ស្រះកែវ
ពាក់ព័ន្ធនឹងការចាប់ខ្លួនជនជាតិថៃនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួងបានថ្លែងអោយដឹងថាជនជាតិថៃទាំងនោះបានចូលមកធ្វើសកម្មភាពវាស់វែងព្រំដែននៅ លើទឹកដីកម្ពុជា។ លោក កុយ គួងបានបញ្ជាក់យ៉ាងដូច្នេះថា៖”អាជ្ញាធរ កម្ពុជាគ្រាន់តែអនុវត្តច្បាប់ អន្តោប្រវេសន្ត៍។ ពួកគេនឹងត្រូវបញ្ជូនមកភ្នំពេញដើម្បីប្រឈមមុខចំពោះនីតិវិធីច្បាប់កម្ពុជា”។
ក្រោយការចាប់ខ្លួនជនជាតិថៃទាំង៧នាក់ដែលក្នុងនោះមានសមាជិកសភា២រូបនោះ ព័ត៌មាននេះត្រូវបានផ្តល់ទៅអោយនាយករដ្ឋមន្ត្រីថៃលោកអាប់ភីស៊ីត វេចាជីវ៉ាភា្លម នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្ត៍ដែលបានដកស្រង់សំដីរដ្ឋមន្ត្រីការបរទេសថៃលោកកាស៊ីត ភិរម្យ។ នៅថ្ងៃពុធទី២៩ធ្នូនេះ លោកកាស៊ីត ភិរម្យក៏បានអះអាងផងដែរថា រដ្ឋាភិបាលថៃរបស់លោកនឹងបញ្ជូនតំណាងរបស់ខ្លួនអោយមកចរចារជាមួយភាគីកម្ពុជាដើម្បីដោះស្រាយបញ្ហានេះ។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឆ្លើយតបថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះជាផ្លូវការពីទីក្រុងបាងកកនៅឡើយទេ។
អាជ្ញាធរកម្ពុជារឹបអូសបានកាមេរ៉ាវីដេអូ៤គ្រឿង (ធំ២ តូច២) ទូរស័ព្ទ៥គ្រឿង។ ជនជាតិថៃទាំង៧នាក់នោះដែលក្នុងនោះមានស្រីពីរនាក់រួមមាន១.លោកផាន់លីត វីឃីតសេត អាយុ៤៧ឆ្នាំ ជាសមាជិកសភា, ២.លោកកាត់ផុនថាក់ ឈឺឆាក់សាវី អាយុ៤១ឆ្នាំជាសមាជិកសភា(ក្រុមអាវលឿង), ៣.លោកចាយណៃ អាយុ៣៤ ជាអ្នកថតរូប, ៤.លោកស្រី សារ៉ាក់លីត អាយុ៤៨ឆ្នាំ, ៥.លោកស្រីទ្រីសែនឌិនឡឺតអាយុ៥៧ឆ្នាំជាលេខាបក្ស(ក្រុមអាវលឿង), ៦.លោកវីរ:ស៊ុមខ្លាមឃិតអាយុ៥៣ឆ្នាំ(ខាងក្រុមអាវលឿង),និង៧, លោកណូទ្រីកិនផាណាសាប៊ូនអាយុ៥០ឆ្នាំ។
ទាក់ទិននឹងសំណុំរឿងទំនាក់ទំនងកម្ពុជាថៃដដែលសម្តេចនាយករដ្ឋមន្ត្រីបានអត្ថាធិប្បាយបញ្ជាក់ សារជាថ្មីឆ្លើយតបទៅក្រុមជាតិនិយមជ្រុលរបស់ថៃដែលបាននិយាយថាភាពតានតឹងរវាង កម្ពុជាថៃបានកើតឡើងពីការចុះឈ្មោះប្រាសាទ ព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ចំពោះចំនុចនេះ សម្តេចបានអំពាវនាវដល់យូនេស្កូនិងប្រទេសជាសមាជិកដទៃទៀតមិនអោយ ជឿលើការអះអាងរបស់មតិមួយក្រុមរបស់ថៃនោះ។
សម្តេចបានអះអាងថា ភានតានតឹងនៃទំនាក់ទំនងទ្វេភាគីកម្ពុជាថៃគឺបានកើតចេញពីការឈ្លានពាន របស់កងទ័ពថៃ។ សម្រាប់សម្តេចនៅពេលប្រទេសទាំងពីរបានបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួន ត្រឡប់មកកាន់ដំណែងវិញក៏ដោយវាមិនទាន់បានជាការធ្វើប្រក្រតីកម្មនៃទំនាក់ទំនងទ្វេភាគីនៅ ឡើយទេ។
សម្តេចបន្តថា ប្រក្រតីភាពពេញលេញនៃទំនាក់ទំនងទ្វេភាគីបានកើតឡើង តែនៅពេលដែលថៃបានដកកងទ័ពចេញពីវត្តកែវសិក្ខាគិរីស្វារៈកាលពីថ្ងៃទី១ធ្នូ២០១០។
ប្រភព៖ CEN