26/9/53

អ្នក​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​កំពុង​ខ្វះ​ស្បៀង

2010-09-25

នៅ​មុន​ពេល​រដូវ​ស្រូវ​ទុំ និង​ការ​ច្រូត​កាត់​មក​ដល់​ក្នុង​ឆ្នាំ​នេះ ប្រជា​ពល​រដ្ឋ​ខ្លះ​ដែល​រស់នៅ​ទី​ជន​បទ​ដាច់​ស្រយាល​នៃ​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​អាហារ ដោយសារ​តែ​កាល​ពី​ឆ្នាំ​មុន​​​ពុំ​មាន​ដី​ធ្វើ​ស្រែ​គ្រប់​គ្រាន់ និង​ពុំ​មាន​មាន​សត្វ​គោ​ក្របី​​ភ្ជួរ​រាស់​ផង​។

RFA/Hang Savyouth

ស្ត្រី​ឈ្មោះ ឡិន លីន និង​អ្នក​ជិត​ខាង​អង្គុយ​ចិត​ក្ដួច ដែល​ប្ដី​របស់​គាត់​បាន​ជីក​ជញ្ជូន​យក​មក​ពី​ក្នុង​ព្រៃ នៅ​ក្រោម​សំយាប​ផ្ទះ​របស់​គាត់ ក្នុង​តំបន់​អូរ​ប្រាំ​ព្យាម នៃ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប (រូប​ថត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១០)។

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក (World food Program) បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ខ្វះ​ជីវជាតិ​អាហារ​នៅ​ប្រទេស​កម្ពុជា មាន​កំណើន​ខ្ពស់​​បំផុត​​មួយ ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី។

លោក ហង្ស សាវយុត រាយ​ការណ៍ ៖

រូបភាព


sav002
កុមារ​តូច​ៗ​ទាំង​នេះ ជា​កូន​របស់​ប្រជា​ពល​រដ្ឋ​នៅ​អូរ​ប្រាំ​ព្យាម។ ពួក​គេ​បាន​ចូល​ព្រៃ​ដើម្បី​ដើរ​រក​ជីក​មើម​ក្ដួច និង​ជួយ​ចិត​ក្ដួច​ជា​មួយ​ឪពុក​ម្ដាយ​របស់​គេ​ដែរ។

sav003
ពួក​គេ​មិន​បាន​ចូល​សាលា​រៀន​ទេ (រូប​ថត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១០)។

sav004
បុរស​ឈ្មោះ ម៉ាត់ ម៉ឺន និង​ប្រពន្ធ​របស់​គាត់​អង្គុយ​ឈូស​ក្ដួច​ដែល​ជីក​បាន​ពី​ព្រៃ​ឲ្យ​ក្លាយ​ទៅ​ជា​ចំណិត​ស្ដើង​ៗ ដើម្បី​យក​ទៅ​ត្រាំ​ទឹក​ឲ្យ​សាប​ជាតិ​ពុល និង​យក​មក​ចម្អិន​ចែក​កូន​ហូប (រូប​ថត​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១០​)។