26/1/54

អាណិតចារឹកខ្មែរ

អភិសិទ្ធិមុខថ្លា ព្រោះខ្លួនបានទទួលជ័យជំនះលើខ្មែរមួយក្ឌាំង ។ ប៉ុន្តែជា​កិច្ច​កលនយោបាយក៏អាចថាបាន ។ ការចេញក្រឡាសាររបស់នាយក​រដ្ឋ​មន្ត្រីថៃបានលេចឡើងបន្ទាប់ពីបក្សពួកខ្លួនដែលដេកគុកខ្មែរបានរួចពីគុកខ្មែរ ។ ចំណែកអាអ្នកនៅសល់គេកំពុងដើរក្រឡា ។ មិនយូរទេឆាកថ្មីនឹង​ត្រដែត​មកទៀត ។ មួយជើងថ្មីនេះមិនដឹងខាងយើងឬខាងគេទេដែលត្រូវស៊ី ។ អាត្រង់នេះវាស្រេចទៅលើអ្នកគូសវាសចង្អុលផ្លូវ ។ ឬត្រូវចាញ់ទៀត​ដឹង​យើង ។ វាយចារឹកខ្មែរពីផ្ទាំងបានសម្រេច សំឡេងអាភីស៊ីតត្រូវតែបាន​ទទួលគេចមិនបាន ។ ខាងយើងត្រូវស្រុតបន្តិច ប៉ុន្តែគេព្រាងថាមិនឲ្យខាតទេ គឺត្រូវបានស៊ីទាំងសងខាង បើមិនដូច្នេះ អាញ់ឈប់លេង ។ អារឿងខាងអ្នកធំយើងធើថោកគឺបណ្តោយឲ្យគេប្​រមាថ​លើមរតកខ្មែរ ។ គាស់រំលើងទាំងអស់ម៉ោ ហើយយកទៅតម្កល់ទុកក្នុងវត្ថ ឬ ទិញប្រេងចាក់ឡានដឹកចុះមកទុកផុតពីកន្លែងជម្លោះទៅ ។ ម៉េចក៏មិនធ្វើ បែរទៅជាវាយកម្ចេច (demolish)។